ព័ត៌មានជាតិ

ក្រុម​១៥៧ សាខាខេត្តកណ្តាល​ និងខេត្តព្រះវិហារ នាំយកសម្ភារៈ និងថវិកា ជូនកងកម្លាំង​ ឈរជើងតាមព្រំដែន

ភ្នំពេញ៖ ក្រោមការដឹកនាំ របស់លោក​ ម៉ឹង​ ពន្លក​ ប្រធានសមាគម ​ចលនាយុវជនកម្ពុជា (ក្រុម១៥៧) នឹងដោយមានការចង្អុលបង្ហាញផ្ទាល់​ ពីលោក ស្រី ចាន់ថន ប្រធានសមាគម ចលនាយុវជនកម្ពុជា សាខាខេត្តកណ្តាល​ និងក្រុមការងារ សាខាខេត្តព្រះវិហារ​ បាននាំយកសម្ភារៈ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងឈរជើង តាមព្រំដែន ចំនួន៩០នាក់ កម្លាំងរួម១៨០នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ​ឆ្នាំ២០២០ ស្ថិតក្នុងភូមិ​តេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សានខេត្តព្រះវិហារ​ ។

អំណោយ​ ដែលចេញពីទឹកចិត្តសប្បុរស នៃក្រុម១៥៧ នាំយកទៅចែកជូន ដលកងកម្លាំងឈរជើង តាមព្រំដែននាឱកាសនេះ រួមមាន អង្ករ ២តោន, មី ២០កេស, ត្រីខ ១០យួរ, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, អំបិល ១០កញ្ចប់ធំ, ប៊ីចេង ១៥គីឡូ, ស៊ីម៉ង់ ២តោន, ស័ង្កសី ៥០សន្លឹង, ទឹកសុទ្ធ ១០០យួរ, នំបុ័ង ១២០ដើម និងស៊ីទែនទឹក ១ ០០០លីត្រ ចំនួន៤ធុង ។

ក្នុងឱកាសនោះផងដែរ​ លោកឧត្ដមសេនីយ៍ទោ ចាន់ សុភ័ក្រ្តា មេបញ្ជាការងយុទ្ធភូមិភាគទី៤ និងជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកងកម្លាំងឈរជើង ការពារព្រំដែន នៅទីបញ្ជាការផ្នែកសឹករងជាំក្សាន្ត បានថ្លែងអំណរគុណដល់ លោក ស្រី ចាន់ថន ដែលបានអោយក្រុមការងារ ១៥៧ ជួយជាសម្ភារ: ដល់ប្រតិបត្តិការសឹករងព្រះវិហារ និងការផ្តាំផ្ញើ តាមរយៈក្រុមការងារ១៥៧​ផងដែរ ៕

To Top