ព័ត៌មានជាតិ

ស្ថានតំណាង កម្ពុជានៅឡាវ រក្សាសុវត្ថិភាព ជូននិស្សិតខ្លួន

ភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន១៥នាក់ ក្រោយពីត្រូវបានដាក់ឲ្យស្ថិតក្នុង ចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ទីក្រុងប៉ាក់សេ ប្រទេសឡាវ រួចមក នាថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០នេះ ពួកគេបានធ្វើដំណើរទៅដល់​ ទីក្រុងវៀងច័ន្ទ ប្រកបដោយ សុវត្ថិភាព។

បន្ទាប់មក ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានបន្តជូនដំណើរពួកគេ ដល់កន្លែងស្នាក់នៅរៀងៗខ្លួន នៅសាកលវិទ្យាល័យជាតិឡាវ៕

To Top