ព័ត៌មានជាតិ

គង់ រ៉ៃយ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទការមិនរាងចាលក្នុងបទ មជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម តាមមាត្រា៤៩៤ មាត្រា ៤៩៥ និង មាត្រា៨៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។នេះបើតាមការ ចុះផ្សាយរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា។

លោក គង់ រ៉ៃយ៉ា ត្រូវបានកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ ដោយអនុវត្តទោសរយៈពេល ៤ ខែ ១៨ ថ្ងៃ ជារយៈពេលដែលលោកបានជាប់ឃុំបណ្ដោះអាសន្ន រួចហើយនោះ ។ ចំណែកទោសនៅសល់ត្រូវព្យួរ។

បន្ថែមពីលើទោសពន្ធនាគារ សំភារៈរបស់ គង់ រ៉ៃយ៉ា ដែលត្រូវបានរឹបអូសរួមមានអាវយឺត សៀវភៅ និងទូរស័ទ្ទដៃ ត្រូវដាក់ចូលជាសម្បត្តិរដ្ឋ។

លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការផ្សព្វផ្សាយលក់អាវយឺតដែល មានរូបភាពនិងសាររបស់អ្នកវិភាគ លោកបណ្ឌិត កែម ឡី។ លោក គង់ រ៉ៃយ៉ា ក៏បានបង្ហោះលេខទូរស័ព្ទអ្នក បើកតាក់ស៊ីដែលអាចដឹកអ្នកដំណើរទៅកាន់រាជធានី ភ្នំពេញដើម្បីចូលរួមពិធីបុណ្យរំលឹកខួបនៃការស្លាប់ របស់លោកបណ្ឌិត កែម ឡី ផងដែរ។ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

To Top