កំពង់ចាម ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តចុះសាកសួសុខទុក្ខ និងផ្តល់ជូននូវព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ក្នុង ដំណាក់កាល ទប់ស្កាត់ការ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចំនួន១៣២ គ្រួសារ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ។
ពិធីនេះ បានធ្វើឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ ដោយមានកដោយមានការអញ្ជើញចូលរួម ប្រធាន ក្រុមប្រឹក្សា ខេត្តនិង លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រី រាជការ និង ពុទ្ធបរិស័ទ ជាច្រើន អង្គ នាក់ ផង ដែរ ។
សម្ដេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី ទេព វង្ស បាន មាន ព្រះរាជ បន្ទូល សំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល ចូលរួម ក្នុង ពិធី នេះ ទាំងអស់ ដោយ បាន សំដែង ព្រះ ហឫទ័យ មេត្ដាធម៌ និង ផ្ដល់ នូវដំបូន្មាន ជា ច្រើន ដោយ មានព្រះបន្ទួលលើកឡើងអំពីពុទ្ធិប្រវត្តិស្តីពីការអប់រំទូន្មានទៅតាមផ្លូវព្រះពុទ្ធ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ក៏ដូចជាការអប់រំទៅតាមបែបអាណាចក្រផងដែរ។ បន្ទាប់ មក ព្រះ អង្គ បាន ប្រទាន ព្រះរាជ អំណោយ ជា សំភារ និង ថវិកា ចំពោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ និង ជួប ការ លំបាក ទាំង ១៣២គ្រួសារ ដោយ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី០១កេះ, ត្រីខមួយយួរ , និងថវិកាចំនួន៣០,០០០ រៀល។ ព្រមទាំង បាន ប្រគេនទានព្រះវស្សា គ្រឿងឧបភោគ និងបច្ច័យដល់វត្តចំនួន៣ ក្នុងឃុំចំការអណ្តូង ស្រុកចំការលើ នោះផងដែរ ។
ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ចំពោះ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ដោយ ត្រូវ អនុវត្ត តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ។


