ភ្នំពេញ ៖ នៅក្នុង សប្តាហ៍ ទី៣ នៃខែមិថុនា នេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី តាមរយៈ ភ្នាក់ងារ ស្ម័គ្រចិត្ត សហការជាមួយ អង្គការ Elshaddai Center និង MCRD បានផ្តល់ជំនួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ខ្មែរចំនួន៣០០គ្រួសារ ដែលជួបការខ្វះខាត នៅរដ្ឋ Kelantan និង ១២គ្រួសារ នៅ រដ្ឋ Panhang។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងការបរទេសខ្មែរ៕


