ព័ត៌មានជាតិ

ទូតចិន ៖ ទោះជួបកូវីដ-១៩ តែទំនាក់ទំនង កម្ពុជា-ចិន នៅបន្ដវឌ្ឍនភាព ល្អប្រសើរ

ភ្នំពេញ ៖ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជា ក្នុង រយៈពេល ការរីករាលត្បាតនៃជំងឺ កូវីដ-១៩ កើតឡើងក៏ដោយ ប៉ុន្ដែទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងចិន នៅតែបន្ដវឌ្ឍនភាពល្អប្រសើរ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងមហាផ្ទៃ លោក Wang Wentain មានប្រសាសន៍ថា «ទោះបីជាក្នុងរយៈពេល ការរីករាលត្បាតនៃការ ចាប់ផ្ដើមនៃជំងឺ រាលត្បាត កូវីដ-១៩ នេះ កើតឡើងក៏ដោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាង ប្រទេសទាំងពីរ ក៏នៅតែបន្ដដំណើរជាប្រក្រតី និងមានវឌ្ឍនភាពល្អប្រសើរ»។

លោករំលឹកថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ ទៅលើវិស័យអនុវត្តច្បាប់ រវាងកម្ពុជា-ចិន ពិតជាទទួលបាននូវ លទ្ធផលល្អប្រសើរ ។ ទោះបីជា ប្រទេសទាំងពីរកំពុង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការសម្រេចបាន នៅលទ្ធផលល្អប្រសើរ កិច្ច សហការអនុវត្តច្បាប់នេះ ក៏លោកបានថ្លែងអំណរគុណចំពោះ កម្ពុជាក្នុងការងារ អនុវត្តច្បាប់នេះ។

លោកសង្ឃឹមថា ការងារអនុវត្តច្បាប់រវាង កម្ពុជា-ចិន នឹងបម្រើដល់ផលប្រយោជនន៍ រួមរវាង ប្រជា ជនទាំងពីរ ផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអរគុណចំពោះភាគីចិន ដែល តែងតែជួយដល់ កម្ពុជា។សម្ដេច អបអរសាទ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការខិតខំធ្វើយ៉ាងណាឲ្យ ទទួលបានជោគជ័យ ក្នុងការបង្កើនការ ទប់ស្កាត់ការរីករាលដាល់នៃជំងឺ កូវីដ-១៩។

សម្ដេចក្រឡាហោម សង្ឃឹមថា តាមរយៈស្មារតីជួយគាំទ្រគ្នា ទៅវិញ ទៅមក នឹងរួមចំណែក ធ្វើឲ្យកាន់តែ រឹងមាំបន្ថែមទៀត តទៅអនាគតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក៏ដូចជា រវាងប្រជាជនទាំងពីរ និងរដ្ឋាភិបាលប្រទេសទាំងពីរ ផងដែរ។

សម្ដេចក្រឡាហោម បន្ដលើកទឹកចិត្តដល់កម្លាំងអនុវត្តច្បាប់រវាង កម្ពុជា-ចិន បន្ដលើកកម្ពស់ កិច្ច សហប្រតិបត្តិការ ខ្លាំងក្លាបន្ថែមទៀត ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ដោយ អេង ប៊ូ ឆេង

To Top