ព័ត៌មានជាតិ

មេបញ្ជាការអ.ហ ខេត្តកោះកុង ក្រោនរំលឹក ដល់កងកម្លាំង ត្រូវអនុវត្តន៍ តាមតួនាទី នឹងមានក្រមសិលធម៌ និងការពារសុវត្ថិភាព ជូនពលរដ្ឋ និងប្រទេសជាតិ

កោះកុង ៖ ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះកុង បានថ្លែងក្នុង ពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន នាយទាហានរងអាវុធហត្ថ​ខេត្ត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា កងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវអនុវត្តន៍ ទៅតាមកាតព្វកិច្ច តួនាទីរបស់ខ្លួន និងតាមការចង្អុលបង្ហាញ របស់មេបញ្ជាការលើផ្ទៃប្រទេស ដើម្បីបំរើសុវត្ថិភាព ប្រជាពលរដ្ឋ និង ការពារប្រទេសជាតិ ពិសេសកងកម្លាំង អាវុធហត្ថ ត្រូវមានភាពស្មោះត្រង់ នឹងគ្នាសាមគ្គីគ្នា ដើម្បីរួមកម្លាំងគ្នា ដើម្បីបូរណៈភាពទឹកដី និងបង្កើនចំណេះដឹង ធនធានមនុស្ស ស្វែងយល់ឲ្យបានច្រើន ហើយត្រូវចេះជួយទុក្ខធុរៈ ប្រជាពលរដ្ឋនៅ ពេលប្រជាពលរដ្ឋ ជួបឧបសគ្គនានា និងបង្រ្កាបរាល់បទល្មើស បើកើតមានឡើង នៅលើមូលដ្ឋារបស់ខ្លួន ។

ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង បានថ្លែងបន្តថា ការតែងតាំងបំពាក់ឋានរន្តស័ក្តិ ជូនកងកម្លាំងអាវុធហត្ថថ្ងៃនេះ គឺកំណត់ដោយច្បាប់ត្រឹមត្រូវ មិនមែនតែងតាំង ដោយមេបញ្ជាការខេត្តឡើយ ដូច្នេះជាធនធាន របស់កងកម្លាំងកងទ័ព ក្នុងការការពារសុវត្ថិភាព ប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ដើម្បីឆ្ពោះទៅរកភាពអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ ទាំងវិស័យសង្គម ស៊ីវិលទាំងវិស័យយោធា ។

ឧត្តមសេនីយ៍បានបន្តថា ក្នុងនាមជាកងកម្លាំងកងទ័ព ដើម្បីបំរើពលរដ្ឋ និងបំរើប្រទេសជាតិ កងកម្លាំងត្រូវមានសុខភាព ក្លាហាន មិនចុះចាញ់សត្រូវឡើយ ។ ហេតុដូច្នេះកងកម្លាំង ត្រូវមានការលំហាត់ប្រាណ ការពារសុខភាព ដើម្បីការពារជម្ងឺផ្សេងៗ ជាពិសេសជំងឺឆ្លងកូវិដ១៩ ដែលជាជំងឺឆ្លងបង្កើន អាហានិភ័យខ្ពស់រីករាល ដាលនៅលើពិភពលោកនេះ តែអ្វីដែលសំខាន់កងកម្លាំង ត្រូវចេះថែទាំសុខភាព ឲ្យបានល្អហើយស្រលាញ់ សាមគ្គីគ្នាចេះជួយគ្នាក្នុងគ្រា មានអាសន្នរក្សាភាពថ្លៃថ្នូរ មានក្រមសិលធម៌ល្អ រក្សាភាពផ្ទៃក្នុង និងអនុវត្តន៍ទៅតាមតួនាទី របស់រាជរដ្ឋាភិបាលដាក់ជូន។

សូមបញ្ជាក់ថា ក្នុងពិធីបំពាក់ឋានរន្តស័ក្តិ ដល់នាយទាហាន នាយទាហានរងចំនួន៨៩រូប ដែលមានស្នាដៃ ក្នុងការបំពេញកាតព្វកិច្ចក្នុងអង្គភាព៕

To Top