ភ្នំពេញ ៖ ស្ត្រីរងគ្រោះជាកម្មការិនីរោថចក្រ ត្រូវបានជនសង្ស័យជាប្តីយកកាំបិតចុងស្រួច ចាក់សម្លាប់ ចំដើមទ្រូង នៅពេលនាងត្រឡប់ពីធ្វើការនៅរោងចក្រ បណ្តាលអោយរបួសធ្ងន់ធ្ងរ ហើយបានស្លាប់នៅមន្ទីរពេទ្យ ចំណែកប្តី បានគេចខ្លួន ក្រោយធ្វើសកម្មភាពចាក់ប្រពន្ធរួច ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ លាង ផល្លា អាយុ២៣ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ រីឯជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ ។ អ្នកទាំង២ ស្នាក់នៅភូមិសង្កាត់ខាងលើ ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះបានមកពីធ្វើការរោងចក្រ រួចចូលបន្ទប់ងូតទឹក បន្ទាប់មកយកខោអាវទៅហាល រំពេចនោះស្រាប់តែប្តីយកកាំបិត ចុងស្រួច ចាក់ចំទ្រូងខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះក៏ត្រូវបងប្អូន ដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ តែដោយសាររបួសធ្ងន់ធ្ងរពេក នាងបានស្លាប់នៅមន្ទីរពេទ្យឯ
ជនដៃដល់ជាប្តីបានគេចខ្លួនបាត់ ។
ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ ជាប្តីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕