ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ក្នុងកាលៈទេសៈលំបាកនេះ ការអប់រំមិនមែន ជារឿងដាច់ដោយឡែក ដែលតម្រូវឲ្យក្រសួងអប់រំ ធ្វើការតែម្នាក់ឯងនោះទេ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងកាលៈទេសៈលំបាក ការអប់រំមិនមែន ជារឿងដាច់ដោយឡែក ដែលតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡាធ្វើការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួម ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មិថុនា នេះថា”
ថ្ងៃនេះ យើងទាំងអស់គ្នា បានប្រជុំគិតគូរ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមរួមគ្នា លើគម្រោងការបង្កើត ឲ្យមានជា APP E-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យការផ្តល់ការអប់រំឌីជីថល ដល់សិស្សានុសិស្ស កាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងទាំងអស់ យើងខ្ញុំសង្ឃឹមថា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ នឹងបន្តចូលរួមគាំទ្រ រាល់ចំណាត់ការនានា និងសហការអនុវត្តតាមការណែនាំ របស់ក្រសួងជាបន្តបន្ទាប់”៕

To Top