ភ្នំពេញ៖ ក្នុងពិធីប្រកាសអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤មិថុនានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយអ្វីគឺហ៊ានធ្វើហើយធ្វើដោយហ្មត់ចត់ទៀតផង។
