ភ្នំពេញ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម តបនឹងអ្នកវិភាគ ដែលនិយាយថា រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់តិចតួចណាស់ ដល់ពលរដ្ឋក្រីក្រ ខណៈអ្នកវិភាគរូបនោះ និយាយទាំងមិនយល់ច្បាស់ ពីកម្មវិធីឧបត្ថម្ភ របស់រាជរដ្ឋាភិបាល។
