ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ឌឺដង ឲ្យមេបក្សប្រឆាំង ថា បានតែបង្អាប់គេ តែខ្លួនឯងវិញផេះ

ភ្នំពេញ ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបឌឺដង ទៅឲ្យមេបក្សប្រឆាំងថា បានតែបង្អាប់គេ តែខ្លួនឯងវិញផេះ ។

ក្នុងន័យនេះ សម្ដេចតេជោ ចង់បង្ហាញថា មេបក្សប្រឆាំងតែងនិយាយមាក់ងាយ សមត្ថភាពដឹកនាំ របស់សម្ដេចតែផ្ទុយទៅវិញ សម្ដេចអាចប្រើប្រាស់ ក្រុមមន្រ្តីបក្សប្រឆាំង ឲ្យកែប្រែរដ្ឋធម្មនុញ្ញ តាមការចង់បាន របស់សម្ដេចទៀតផង ៕

To Top