នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំណុះមន្ទីរភស្តុភារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញតំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខលោកនាយចំណង់ សៅរ៍ វណ្ណដា ជំនួយការការិយាល័យប្រេងឥន្ទន: ដែលមានជំងឺទើបចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មកសម្រាកព្យាបាលបន្តនៅផ្ទះ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារចំណុះមន្ទីរភស្តុភារ បាននាំយកជាមួយមានថវិកា របស់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ព្រមទាំងថវិកា ដែលប្រមូលបានពី នាយ នាយរង ចំណុះមន្ទីរភស្តុភារ សរុបចំនួន ១លាន៦០ម៉ឺនរៀល ភេសជ្ជ: ៤កេស និងផ្លែឈើស្រស់ ០១កន្ត្រក ជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល៕





