ព័ត៌មានជាតិ

២៨ថ្ងៃ នៃខែមិថុនា នគរបាលផាកពិន័យ​ យានយន្ដល្មើសច្បាប់ ជាង៣ម៉ឺនគ្រឿង

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១- ២៨ ខែមិថុនា ឆ្នាំ២០២ ការ រឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស សរុបចំនួន ៣១,៦៧៤ គ្រឿង ក្នុងនោះ មានម៉ូតូ ចំនួន ២៣,១៦២គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃ រយៈពេល ២៨ ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការ ទៅយ៉ាងល្អប្រសើរ ទទួលបាន ការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវទាំងអស់ បានចូលរួម គោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។

ដោយឡែក ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ មិថុនានេះ រកឃើញ មធ្យោបាយល្មើសសរុប ចំនួន៨៥១ គ្រឿងក្នុងនោះ មានម៉ូតូ ចំនួន ៦១៤គ្រឿង ត្រូវបាន ផាកពិន័យ តាមអនុក្រឹត្យ លេខនៅ ទូទាំងប្រទេស ៕

To Top