ភ្នំពេញ ៖ ក្រសួងផែនការ បានរៀបចំលេខទូរស័ព្ទ ចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមករស្នើសុំ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩។
លេខទូរស័ព្ទ ចំនួន២ខ្សែ ដែលក្រសួងផែនការ រៀបចំនាពេលនេះ រួមមាន ៖ ០៩៥ ៣៦៣ ៦៨៨ /០១២ ៣៩១ ០១៦ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងផែនការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រសួងបានរៀបចំលេខទូរស័ព្ទ ចំនួន២ខ្សែ ដើម្បីរង់ចាំទទួល ដោះស្រាយ ការងារកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេល នៃការរីករាល ដាលជំងឺ កូវីដ-១៩ ក្នុងករណីមានគ្រួសាក្រីក្រតាម រាជធានី-ខេត្ត បាត់ប័ណ្ណ ឬរហែកមិនអាចប្រើបាន ឬមិនអាចបើកប្រាក់ឧបត្ថម្ភបាន»។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ៕