ព័ត៌មានជាតិ

របាយការណ៍បង្ហាញថា ធ្វើការងារ រហូតជំពាក់ បំណុលវ័ណ្ឌក

ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងកម្មករបាន រួមគ្នាចេញផ្សាយរបាយការណ៍ សង្ខេបស្តីពីធ្វើ ការងាររហូតជំពាក់បំណុល វ័ណ្ឌក គឺភាពជំពាក់បំណុលច្រើន លើសលុប ក្នុង វិស័យកាត់ដេរ នៅកម្ពុជា។

របាយការណ៍ផ្សាយថ្ងៃទី៣០ មិថុនា បានបង្ហាញថា “កម្មករ កម្មការិនី រោង ចក្រ កាត់ ដេរ រាប់ ម៉ឺន នាក់ នៅកម្ពុជា នឹង ជួប ការ លំបាក ជា ខ្លាំង ក្នុង ការ សង បំណុល មីក្រូ ហិរញ្ញ វត្ថុ នៅពេលដែលពួកគាត់ ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រ ដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការ ដោយសារបញ្ហាកូវីដ១៩” ។

បញ្ហានេះ បង្កើតឲ្យមានវិបត្តិរំលោភសិទ្ធិមនុស្ស ជាច្រើន ដែលនាំឲ្យពួកគាត់ ជួបការលំបាកខ្លាំង ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឲ្យការកាន់កាប់ដីធ្លី របស់ពួកគាត់ ត្រូវរងសម្ពាធ យ៉ាងខ្លាំងពី សំណាក់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ។

ប្រសិនបើគ្មានកម្មវិធី សម្រាលបន្ទុកបំណុលភ្លាម ៗទេ នោះ កម្មករ កម្មការិនី ទាំងនេះ នឹងត្រូវ ប្រឈមនឹងការលក់ ដី ឬ ផ្ទះកាត់ បន្ថយ ការ បរិភោគ អាហារ ឬ ខ្ចី ប្រាក់ កម្ចី កាន់ តែ ច្រើន ឡើង ដើម្បី យក ទៅ សង បំណុល ដែល មាន ស្រាប់ ។

របាយ ការណ៍ “ ធ្វើ ការងារ រហូត ជំពាក់ បំណុល វ័ណ្ឌក” ជារបាយការណ៍ សង្ខេបរួមគ្នា មួយរវាង សម្ព័ន្ធ សហជីព កម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារ និង សិទ្ធិ មនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិ មនុស្សលីកាដូ អ្នកស្រាវជ្រាវ បានធ្វើ ការស្ទង់មតិ ជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគ ច្រើន ជា ស្ដ្រី) មកពីរោងចក្រ កាត់ដេរ ចំនួន ៣ ផ្សេង គ្នា ក្នុង រាជ ធានី ភ្នំពេញ និង ខេត្ត កំពង់ឆ្នាំង ដើម្បី សិក្សាពីផលលំបាក នៃការជាប់ ជំពាក់ បំណុល របស់ពួក គាត់ខណៈ ដែល រោងចក្រ រាប់រយ បាន ផ្អាក ដំណើរការ ដោយ សារ ការរីក រាល ជា សកល នៃ វីរុស កូវីដ១៩ នេះ ៕

To Top