ព័ត៌មានជាតិ

កត្តាដែលនាំឲ្យ ប្រទេសកម្ពុជា ខ្វះខាតការវិនិយោគ ខាងវិស័យកសិកម្ម

ប្រទេសខ្ញុំគឺជាប្រទេសកសិកម្មមួយ ដែលសម្បូរទៅដោយ ធនធានធម្មជាតិយ៉ាងសម្បូរបែប មានដូចជា៖ រ៉ែ ទន្លេ បឹងបួរ ព្រែក សមុទ្រ មានត្រីទឹកសាប ត្រីទឹកប្រៃ ជាពិសេសដីសម្រាប់ បង្កបង្កើផលជាច្រើន ដែលប្រជាកសិករធ្វើស្រែចំការ ច្បារដំណាំគ្រប់ប្រភេទ ក្នុងវិស័យកសិកម្ម។ 

ប៉ុន្តែផលិតផលកសិកម្ម ជាច្រើនឆ្នាំមកហើយមិនអាច បង្កើតជាទំនិញល្អៗ ដែលអាចលក់ចេញទៅជុំវិញ ពិភពលោកបាននោះទេ ហេតុផលគឺដោយសារ កត្តាការវិនិយោគតិចតួចពេក និងមិនមានសមត្ថភាព បង្កើតរោងចក្រកែច្នៃ និងការដឹកជញ្ជូន។ ទោះបីជាទិន្នផលស្រូវល្អក៏ដោយ ក៏វាមិនអាចលក់បានក្នុង តម្លៃសមរម្យដែរ ដូចជាឆ្នាំនេះជាដើម ផ្លែឈើជាច្រើនត្រូវរលួយនៅពេញដី ដោយគ្មាននរណាបញ្ជារទិញទេ។ 

ដោយសារតែការវិនិយោគ វិស័យកសិកម្មត្រូវការដើមទុនធំ តែលទ្ធផលបានមកវិញយឺត ដូច្នេះមិនសូវមានក្រុមហ៊ុនណា ដែលសុខចិត្តមកវិនិយោគ ខាងវិស័យកសិកម្មប៉ុន្មានទេ ដោយសារមានកត្តារាំងស្ទះជាច្រើន ដូចជាបញ្ហាទំនាស់ដីធ្លីជាកត្តាដ៏ធំដែលបច្ចុប្បន្នកំពុងប្រឈមមុខ បញ្ហាទាំងនេះបង្កឡើង ដោយក្រុមឆ្លៀតឪកាសចំណេញនយោបាយ និងអង្គការសង្គមស៊ីវិល ដែលមាននិន្នាការលំអៀង ជួយឧបត្ថម្ភគាំទ្រ និងជំរុញឲ្យប្រទេសជាតិមានការចលាចល បានអូសទាញ ញ៉ុះញ៉ង់ឱ្យប្រជាកសិករស្លូតត្រង់រួមគ្នាជាកម្លាំង ដើម្បីចូលទៅទន្ទ្រានចាប់យក ដីក្រុមហ៊ុនអ្នកមកវិនិយោគស្របច្បាប់ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន កសិកម្មបិទទ្វារខ្លាចរអាលែង វិនិយោគបន្តទៅទៀត មានតែក្រុមហ៊ុនតិចតួចបំផុត ដែលនៅហ៊ានវិនិយោគ ក្នុងវិស័យកសិកម្មនេះបន្តទៀត ។

ក្រុមហ៊ុនដែលរកស៊ីខាង វិស័យកសិកម្មវាមានលក្ខណៈខុសពី វិស័យផ្សេងទៀត ព្រោះវិស័យកសិកម្មនេះ មានការពាក់ពន្ធ័នឹងដីធ្លី។ 

តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ផ្លូវថ្នល់ដែលវិនិយោគ ដោយក្រុមហ៊ុនកសិកម្មដូចជា ធ្វើវារីអគ្គិសនី ធារាសាស្រ្ត ដោយការវិនិយោគទាំងនេះ ក្រុមហ៊ុនធ្វើការវិនិយោគហើយគឺមិន អាចយកទៅវិញបានឡើយ។ ផលប្រយោជន៍ចុងក្រោយនឹងក្លាយជាផលប្រយោជន៍ ដល់ប្រជាជនក្រីក្រជានិច្ច ដែលអាចនិយាយបានថាការវិនិយោគបែបនេះជា ការវិនិយោគសប្បុរស។ 

សព្វថ្ងៃនេះដោយសារហេតុផល ផ្សេងៗរោងចក្រជាច្រើនបានបិទទ្វារ ប្រសិនបើមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ មិនព្រមថែរក្សាការពារក្រុមហ៊ុន វិនិយោគវិស័យកសិកម្មទេ នៅតែឲ្យពួកក្រុមខិលខូចបន្ត ផ្សព្វផ្សាយក្នុងន័យញ៉ុះញ៉ង់ ពាក្យចចាមអារាមដើរទៅទន្ទ្រានដីធ្លី រឹបអូសយកដីធ្លី ដែលក្រុមហ៊ុនគេមកវិនិយោគស្របច្បាប់ នោះបណ្តាលឲ្យប្រជាកសិករដែលមានចំនួន ប្រហែល៨០% ប្រឈមមុខនឹងការបាត់បង់ទីផ្សារ បាត់បង់ការងារធ្វើ ធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែ ធ្លាក់ចុះរស់ដោយខ្វះខាតជាមិនខានឡើយ ហើយកសិករទាំងនោះ នឹងមិនគាំទ្ររាជរដ្ឋាភិបាល បន្តទៅទៀតទេ។

ក្រុមហ៊ុនវិនិយោគ ហាម៉ឹនី វីន អ៊ិនវេសមេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំគឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងជនជាតិកម្ពុជា និងជនជាតិចិន ហើយទទួលបានការវិនិយោគស្របច្បាប់នៅលើដីជាង ៧០០ ហិកតា។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានកាន់កាប់ដោយ ប្រជាពលរដ្ឋខិលខូចខុសច្បាប់ ពួកគេបានបំផ្លាញផ្លូវនៅក្នុង គម្រោងរបស់ក្រុមហ៊ុន និងបានលួចកាត់ខ្សែកាបអគ្គិសនីប្រហែល ៧ គីឡូម៉ែត្រយកទៅលក់ ហើយវាយបំផ្លាញគ្រឿងយន្ត និងឧបករណ៍របស់ក្រុមហ៊ុន ជាច្រើនលើកច្រើនសារ មិនត្រឹមតែប៉ុណ្ណោះប្រើហិង្សាមកលើបុគ្គលិកក្រុមហ៊ុនឲ្យ រងរបួសថែមទៀតផង។ 

ទោះបីជាតុលាការខេត្តត្បូងឃ្មុំ បានចេញដីកាហាមឃាត់ ប៉ុន្តែជនបំពានច្បាប់ទាំងនោះមិនត្រឹមតែមិនបញ្ឈប់ប៉ុណ្ណោះទេ ថែមទាំងធ្វើសកម្មភាពកាន់តែ ខ្លាំងជាងមុនទៅទៀត។ ក្រុមហ៊ុន ហាម៉ឹនី វីន អ៊ិនវេសមេនបាននិងកំពុង ឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាល ទាំងពីរកម្ពុជាចិន ឲ្យបង្កើនការវិនិយោគលើវិស័យកសិកម្មដោយបានវិនិយោគ អស់ទឹកប្រាក់ចំនួន ២០លានដុល្លារអាមេរិក ជាមួយដៃគូរសម្រាប់ការទិញដី និងសាងសង់ផ្លូវ តបណ្តាញអគ្គិសនី ក៏ដូចជាការសាងសង់រោងចក្រ និងផ្តល់គ្រាប់ពូជជីល្អៗ និងថ្នាំសម្លាប់សត្វល្អិត ដែលមានគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋជាង ៣០០០ គ្រួសារ ។ 

ចំនួនកម្មករដែលមកធ្វើការ នៅក្នុងចំការបានកើនដល់ជាង ៥០០ នាក់ ហើយក្រុមហ៊ុន និងសហគ្រាសសហការរួមគ្នា នោះបានបង់ពន្ធជូនរដ្ឋចំនួន ៦០ ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ។ ហើយក៏មានដៃគូរសហការថ្មីៗ ចូលមកនៅឆ្នាំនេះដែរ ប៉ុន្តែដីនេះត្រូវបានកាន់កាប់ដោយជនល្មើសច្បាប់ ដូច្នេះក្រុមហ៊ុនដែលជាដៃគូសហការ ថ្មីទាំងនេះមិនអាចចូលមកវិនិយោគដោយជោគជ័យបានទេ។

យើងខ្ញុំសូមផ្តាំដល់អង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន កុំឆ្លៀតឪកាសយកជនខិតខូចល្មើសច្បាប់  អ្នកញៀនថ្នាំ និងអ្នកប្រមឹក មកអុកឡុករំខានដល់ សណ្តាប់ធ្នាប់សង្គមជាតិ ដើម្បីរារាំងការវិនិយោគកសិកម្ម និងការអភិវឌ្ឍកសិកម្ម ហើយយកលេសថាជាគំនិតរបស់ប្រជាកសិករភាគច្រើនមកអាង។

យើងខ្ញុំសូមអំពាវនាវឱ្យ រដ្ឋាភិបាលធ្វើការពង្រឹង អនុវត្តច្បាប់ឲ្យបានតឹងរឹង ប្រឆាំងនឹងការទន្ទ្រានកាន់កាប់ដី កសិកម្មខុសច្បាប់ ការពារការវិនិយោគ លើវិស័យកសិកម្ម ដើម្បីឲ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជា មានការរីកចំរើន និងបរិស្ថានល្អ។

To Top