ព័ត៌មានជាតិ

កម្ពុជាចូលរួម ប្រជុំថ្នាក់តំបន់ អង្គការអន្តរជាតិ ខាងការ ងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ កម្ពុជាបានចូលរួមក្នុង កិច្ចប្រជុំថ្នាក់តំបន់អង្គការ អន្តរជាតិខាងការងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី “ជំងឺកូវីដ-១៩ និងពិភពនៃការងារ៖ កសាងអនាគតនៃការងារកាន់តែប្រសើរ” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១-១៤រសៀល (ម៉ោងនៅកម្ពុជា) តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំក្នុងគោលបំណង ផ្តល់វេទិកាថ្នាក់តំបន់កម្រិត ខ្ពស់សម្រាប់សមាជិកត្រីភាគីក្នុងការដោះស្រាយផល ប៉ះពាល់នៃការរាលត្បាតជំងឺកូវីដ-១៩ទៅលើ សេដ្ឋកិច្ច-សង្គម និងត្រួតពិនិត្យទៅលើគោល នយោបាយឆ្លើយ តបចាំបាច់ក្នុងអំឡុងពេលនៃការបិទការធ្វើដំណើរ និងការវិលត្រឡប់ ទៅធ្វើការវិញ ដើម្បីជំរុញស្តារឡើងវិញ ដោយផ្តោតសំខាន់ទៅលើបំបាត់ ភាពក្រីក្រ សិទ្ធិចាំបាច់ យុត្តិធម៌សង្គម និងនិរន្តរភាព របស់សហគ្រាស។

ជាមួយគ្នានេះ ក៏ដើម្បីយល់ឲ្យកាន់តែច្បាស់ ពីការប្រែប្រួលនៃការងារ អាជីវកម្ម និងពិភពនៃការងារ បន្ទាប់ពីការរាតត្បាត នៃជំងឺកូវីដ-១៩ និងតើវាមានអត្ថន័យយ៉ាងដូច ម្តេចចំពោះអនាគតនៃការងារនេះ។

ក៏ដើម្បីយកចិត្តទុកដាក់ជាពិសេស ទៅលើការអនុវត្ត និងភាពពាក់ព័ន្ធទៅ នឹងសេចក្តីថ្លែងការណ៍សតវត្សសម្រាប់ អនាគតនៃការងារក្នុងការ លើកកម្ពស់មុខរបរ និងការងារសមរម្យប្រកប ដោយភាពពេញលេញ និងផលិតភាពនៅក្នុងអំឡុងពេលនៃការរាតត្បាត និងបន្ទាប់ពីការរាតត្បាត ជាមួយនឹងការស្តារឡើងវិញប្រកបដោយបរិយាបន្ន និងនិរន្តភាព និងបង្កើនភាពធន់ទៅលើទីផ្សារការងារ

សម្រាប់ចង្អុលបង្ហាញ ពីអាទិភាពចាំបាច់សម្រាប់ សកម្មភាពនាពេលអនាគតរបស់អង្គការអន្តរជាតិខាងការងារ នៅក្នុងតំបន់ រួមបញ្ចូលកាលានុវត្តភាពជាច្រើនសម្រាប់កិច្ចសហការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាសកល/ពហុភាគីនិយម និងផ្សារភ្ជាប់ទៅនឹងយន្តការផ្តល់មូលនិធិ សម្រាប់ការឆ្លើយតបនឹង ជំងឺកូវីដ-១៩៕

To Top