ព័ត៌មានជាតិ

មេប៉ុស្តិ៍ព្រែកអំបិល បន្តយកអំណោយ សំភារៈមួយចំនួន ចែកជូនស្ត្រីមេម៉ាយ ក្រីក្រ និងមានជំងឺ មហារីកដោះ

កណ្តាល ៖ ដើម្បីសម្រួលដល់ជីវភាពខ្វះខាត ប្រចាំថ្ងៃមេប៉ុស្តិ៍ឃុំព្រែកអំបិល និងសមាជិកឃុំ បានយកអំណោយសំភារៈ មួយចំនួនប្រគល់ ជូនស្ត្រីមេម៉ាយ ហើយមានជំងឺប្រចាំកាយ។

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបិល បាន នាំយកថវិកា និងសម្ភារៈមួយចំនួនទៅចែក ជូនគ្រួសារក្រីក្រ១គ្រួសារ ឈ្មោះ មៀច សុពណ៌ ភេទស្រី (មេម៉ាយ) នៅភូមិកូនជ្រែឃុំព្រែកអំបិល ហើយបច្ចុប្បន្ន គាត់មានជំងឺរលួយដំប៉ៅដោះ និងជីវភាពខ្វះខាត ។

លោកនាយកប៉ុស្ត៍ និងសប្បុរសជន បានប្រមូលការចូលរួមជាសម្ភារៈ និងថវិកាមួយចំនួនដូចខាងក្រោម៖

១-អង្ករ៥០គីឡូក្រាម(លោក ភាព លីហុង)
២-ថវិកា ២០០ ០០០៛(លោក អេង កែវ)
៣.ថវិកា ៥០០០០៛(លោក សន រស្មី)
៤.ទឹកស៊ីអីវមួយយួរ
៥-ទឹកត្រីមួយយួ
៦-ត្រីខ មួយយួរ
៧-សាប៊ូ មួយដុំ
៨-មីមួយកេស
៩-ទឹកក្រូចមួយយួរ
១០-ថ្នាំបន្តក់ភ្នែក១០ដប
១១-សម្ភារៈប្រើប្រាស់មួយចំនួន

សូមជម្រាបថា កាលពីថ្មីៗនេះ លោកមេប៉ុស្តិ៍បាន បាននាំយកអំណោយសំភារៈ ប្រគល់ជូនស្ត្រីម្នាក់ មេម៉ាយ មានកូនក្នុងបន្ទុក៥នាក់ ហើយមានជំងឺមហារីកដោះ រយៈពេល២ឆ្នាំ មកហើយ ៕ ស សំណាង

To Top