ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កូវីដ-១៩ មិនបង្អាក់ដំណើរការ អភិវឌ្ឍន៍ ប្រទេសជាតិឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការ យ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិ យ៉ាងណាក៏ដោយ។

កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងខិតខំរិះរកគ្រប់មធ្យោបាយដេីម្បីអោយចរន្តសេដ្ឋកិច្ចជាតិដំណេីរការប្រក្រតីនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ អរគុណសន្តិភាព

បាន​បង្ហោះ​ដោយ Samdech Hun Sen, Cambodian Prime Minister នៅ សុក្រ 3 កក្កដា 2020

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅ គឺកំពុងតែសម្រុកធ្វើយ៉ាងសកម្ម ដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់»។

សម្តេចតេជោ កម្ពុជាកំពុងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យចរន្តសេដ្ឋកិច្ចជាតិដំណើរការប្រក្រតី នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩៕ ដោយ អេង ប៊ូឆេង

To Top