ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២០នេះបាននិងកំពុងអញ្ជើញប្រារព្ធពិធីបួងសួងរំលឹកដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រដែលកសាង មហានគរដើម្បីសុំសេចក្ដីសុខចម្រុងចម្រើន ដល់ប្រជារាស្រ្តខ្មែរនិងរួចផុត ពីគ្រោះចង្រៃជាពិសេសចាកចៀសឆ្ងាយពីជំងឺកូវីដ១៩ ដ៏កាចសាហាវ។ ពិធីនេះបាននិងកំពុងប្រារព្ធធ្វើឡើងនៅលើភ្នំគូលែន។
លោកបណ្ឌិត ហេង ប៊ុនអុី ដែលជាអ្នកវិទ្យាសាស្រ្ត បានរកឃើញកំណប់ដ៏មហាសាលអំពីរូបមន្ដផលិតទឹក អម្រឹត ថ្នាំអម្រឹត ក្នុងរជ្ជកាលសម័យអង្គរនិងជាអ្នកផលិតទឹកបាញ់ការពារមេរោគកូវីដ១៩ បានបញ្ជាក់ថាទឹកភ្នំគូលែន ពិតជាទឹកអម្រិតដែលនៅពិភពលោកគ្មាននោះទេ មានតែកម្ពុជាមួយគត់ដែលមានទឹកបែបនេះ ដូច្នេះកម្ពុជាអាចស្ដារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស តាមរយៈការទាញយកផលប្រយោជន៍ពីទឹកភ្នំគូលែនក្រោយជំងឺកូវីដ១៩ រលាយរលត់បាត់ទៅ៕








