ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌ ពិភព លោក នៅ ទី ក្រុង Krakow ប្រទេស ប៉ូឡូញ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្ថែម លើគេហទំព័រហ្វេសប៊ុកថា”ក្រោយ ចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល ស្ថិតនៅ ភូមិ សំបូរ ឃុំ សំបូរ ស្រុក ប្រាសាទ សំបូរ ខេត្តកំពង់ធំ បាន ក្លាយជា តំបន់ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ ទាក់ទាញ មួយ ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម”៕