ព័ត៌មានជាតិ

គឹម សុខ ៖ ឈ្លោះគ្នា ដោយសារជជែករឿងនយោបាយ មកពីគំនិតលើកតម្កើងជ្រុល នូវបុគ្គលនយោបាយ

ភ្នំពេញ ៖ អ្នកវិភាគ ស្ថានភាពនយោបាយនៅកម្ពុជា លោក គឹម សុខ បានលើកពីទស្សនៈមួយថា «កុំជជែករឿង នយោបាយ នាំតែឈ្លោះគ្នា»។ ត្រឺមត្រូវឬ?

ចំណុចនេះលោកថា ការជជែកគ្នាអំពីនយោបាយ មិននាំឲ្យមនុស្សឈ្លោះគ្នាទេ ព្រោះនយោបាយ គឺជារឿងជាតិ ជាបុព្វហេតុរួម នៃគ្រប់គ្នាជាពលសង្គម ។

ដូច្នេះ លើកយោបល់ពិចារណា ផ្ដោតលើគោលការណ៍ បម្រើប្រយោជន៍រួម។

លោកថា “រីឯករណីជម្លោះពេលជជែកគ្នា គឺដោយ សារតែនាំគ្នានិយាយតែគំនិត នៃការតម្កើងជ្រុល ឬ ប្រទូស្ដហួសហេតុ លើករណីបុគ្គល នយោបាយ ប៉ុន្តែមិនវែកញែករឿងនយោបាយ”។ នេះបើតាមហ្វេសប៊ុកលោកកាលពីថ្ងៃ ៧ កក្កដា៕

To Top