ព័ត៌មានជាតិ

អ្នកទេសចរ ប្រទះឃើញហ្វូងសត្វខ្ទីង នៅក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី (មានវីដេអូ)

ភ្នំពេញ ៖ អ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងប្រជា សហគមន៍ ជនជាតិដើមភាគតិចប្រូវ នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បានប្រទះឃើញហ្វូងសត្វខ្ទីង កំពុងរកស៊ីនៅលើវាស្មៅ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សត្វខ្ទីង ចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចី លើខ្នងភ្នំត្រង់ចំណុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។

លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញ ហ្វូងសត្វកម្រទាំងនេះ។

សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញ និងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃ នៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕

អ្នកទេសចរប្រទះឃើញហ្វូងសត្វខ្ទីងនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្តខេត្តរតន:គីរីអ្នកទេសចរមួយក្រុម…

បាន​បង្ហោះ​ដោយ Ministry of Environment នៅ អង្គារ 7 កក្កដា 2020
To Top