ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម និងគ្រឿងញៀនចំនួន ១១kgនៅក្រុងបាវិត

ស្វាយរៀង ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ជនសង្សយ័ជាមុខសញ្ញា ជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៍ ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទូលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្តិតក្រោមការដឹកនាំសម្របសម្រូល នីតិវិធីពីលោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស៊ន មុន្នី ព្រះរាជអាជ្ញារង ។

សមត្ថិកិច្ចបានបន្តថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២.៣០នាទី នៅចំណុចចន្លោះបង្គោលព្រំដែន លេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញ ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែន០១លើក ដោយបានចាប់ឃាត់ខ្លួន ជនសង្សយ័ម្នាក់ឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំ ញៀនចំនួន១១ដុំធំទម្ងន់១១គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់)ជាប្រភេទ មេតំហ្វេតាមីន និងកេតាមីន ម៉ូតូ០១គ្រឿង ក្នុងខណះដែលជនសង្សយ័ កំពុងធ្វើសកម្មភាព នាំគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម ៕

To Top