ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពចំនួន ៨០នាក់ ដែលបានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅពុំមានរកឃើញផ្ទុកមេរោគកូវីដ១៩នោះទេ។
បើយោងតាមគេហទំព័រហ្វេសប៊ុក របស់កងកម្លាំងរក្សាសន្តិភាពជូនពិភពលោកបានឲ្យដឹងថាកងកម្លាំងរក្សាសន្តិភាពចំនួន ៨០នាក់ ដែលបានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ កន្លងទៅនោះ ហេីយកំពង់ធ្វេីចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ដេីម្បីតាមដានរកមេរោគរាតត្បាតដ៏សាហាវកូវីដ-១៩ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ ត្រូវបានមេីលការថែទាំ ពិនិត្យសុខភាព ធ្វេីការបាញ់សម្លាប់មេរោគ និងផ្សព្វផ្សាយអប់រំចិត្តសាស្ត្រជាប្រចាំ ពីក្រុមគ្រូពេទ្យជំនាញរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
តាមការអះអាងរបស់ក្រុមគ្រូពេទ្យជំនាញបានអោយដឹងថា កងកម្លាំងយេីងទាំង៨០ រូប ដែលយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ មកទល់ពេលនេះ ពុំមានរោគសញ្ញាវិជ្ជមានមេរោគកូវីដ-១៩ នោះទេ ៕



