ស្វាយរៀង៖ លោកសៅ សុវណ្ណី អនុប្រធានការងារថ្នាក់កណ្ដាល ចុះជួយស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងអំពាវនាវពលរដ្ឋឲ្យចេះថែរក្សា ការពារសន្តិភាព ឲ្យបានគង់វង្សព្រមទាំំងត្រូវរួមគ្នាបង្ការទប់ស្កាត់និងប្រុងប្រយត្ន័នៅការរីករាលដាលរលកទី២នៃជំងឺកូវីដ១៩ផងដែរ។
ការអំពាវនាវបែបនេះ ខណៈលោកសៅ សុវណ្ណី ដង្ហែរទៀនព្រះវស្សា និងទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះចំនួន១០វត្តនៅឃុំបុសមននិងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ដែលពិធីនេះបានប្រព្រឹត្តិទៅនៅវត្តបុសផ្លាំង ឃុំបុសមន។
លោកសៅ សុវណ្ណីក៏បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋនៃកម្ពជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានីប្រធានកាកបាទក្រហមកម្ពុជានិងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ទីណា មានទុក្ខលំបាកទីនោះពិតជាមានវត្តមានសម្ដេចទាំងទ្វេរនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ ជួយឲ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ថាការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកសៅ សុវណ្ណី ក៏បានអំពាវនាវ ដល់គ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពរដ្ឋទាំងអស់ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ពីព្រោះនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោក មិនទាន់រកថ្នាំព្យាបាលបាននៅឡើយទេ ហើយបើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ។
លោកបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន១០វត្តក្នុងមួយវត្តទទួលបានទៀនព្រះវស្សា ១ គូរនិងទ័យទានជាគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យចំនួន២០ ម៉ឺនរៀលក្នុងនោះលោកសៅ សុវណ្ណីក៏បានប្រគល់ថវិកាចំនួន ២០០ ដុល្លារដើម្បីចាក់ដីនៅសាលាឃុំបុសមនដែលសរុបថវិការ ទាំងអស់ប្រមាណ៣ពាន់ដុល្លារនៅក្នុងពិធីនេះ បន្ទាប់លោកក៏បានចុះពិនិត្យមើលអគារសិក្សា នៅសាលាអនុវិទ្យាល័យសៅ យ៉ាតដែលជាការកសាងឡើងដោយលោកឪពុក របស់លោកផងដែរ៕