លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងក្រោមឱវាទ ព្រមជាមួយរដ្ឋបាលសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាន ចន្ទសុភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅតំណាងអោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបាននាំយកថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) និងសម្ភារៈមួយចំនួនរបស់កាកបាតក្រហមកម្ពុជាប្រចាំខណ្ឌច្បារអំពៅចូលរួមចំណែកសម្រាលទុក្ខលំបាកដល់លោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋានកាលពីវេលាម៉ោង១០:៤០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការអាវុធហត្ថខណ្ឌច្បារអំពៅព្រមទាំងកម្លាំងក្រោមឱវាទ បាននាំយកថវិកាចំនួន៤,៥១០,០០០រៀល (បួនលានហាសិបមួយម៉ឺនរៀល), អង្ករចំនួន៥០គីឡូ, មីម៉ាម៉ាចំនួន០២កេស, ទឹកសុទ្ធចំនួន០៣កេស, ទឹកត្រីចំនួន០២យួរ, ទឹកស៊ីអ៊ីវចំនួន០២យួរ, ត្រីខកំប៉ុងចំនួន០២យួរ, ភេសជ្ជៈ ចំនួន០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ផងដែរ៕




