ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យ មើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោចុះសិក្សាទាញយក ទឹកទន្លេជំនួសឲ្យ ការប្រើប្រាស់ទឹកក្រោមដី មកបម្រើឲ្យការចិញ្ចឹមត្រី របស់ប្រជាកសិករ នៅក្នុងខេត្តព្រៃវែង។
