ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យ មើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្ម ជាមួយអ្នកដែលនិយាយថា រាជរដ្ឋាភិបាលប្រើប្រាស់ ថវិកាកម្ចីពីបរទេស សម្រាប់បើកប្រាក់ខែ ឲ្យមន្រ្តីរាជការ ខណៈរហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនដែលបានប្រកាស កាត់ប្រាក់ខែ មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឡើយ។