ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្ដឹង តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាន រៀបចំកិច្ចប្រជុំ រវាងអគ្គនាយក ក.ប.ប. នឹងមាតាបិតាកុមារ ដែលរងគ្រោះពីការបំបៅកូនដោយ ម្សៅ ទឹកដោះគោម៉ាក Nutrilatt ។
កិច្ចប្រជុំក្រោមការ សម្របសម្រួលផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក ក.ប.ប.
ទឹកដោះម៉ាក់នេះ ត្រូវបានអាណាព្យាបាលលើកឡើងថា ប៉ះពាល់សុខភាព ដល់កូនតូចៗរបស់ពួកគេ ដែលផឹកទៅមានអាការៈស្លេកស្លាងខ្លាំង មិនដូចក្មេងទូទៅ។
ទឹកដោះប្រភេទ ឃើញមានការផ្សាយពាណិជ្ជកម្ម តាមបណ្តាញសង្គមដោយក្រុមតារាល្បី ដើម្បីទាក់ទាញអតិថិជន៕