ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះ លក់គ្រឿងសង្ហារឹម មួយកន្លែងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ ពីម្ចាស់ផ្ទះបានឲ្យអ្នកសារព័ត៌មានដឹងថា ករណីអគ្គីភ័យនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ពីជាន់ក្រោម ហើយបន្តឆាបឆេះរហូតដល់ជាន់លើ និងឆេះរាលដាលអស់ចំនួន ៤ល្វែងជាប់គ្នាតែម្ដង ។
រហូតមកទល់ត្រឹមម៉ោង ១១:៣០នាទី អគ្គីភ័យនៅតែបន្តហុយផ្សែងខ្មួលខ្មាញ់ដដែល ។ ទោះជាយ៉ាងណាកម្លាំង សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ បាននឹងបន្តបាញ់ទឹក ដើម្បីទប់ស្កាត់ការរីករាលដាល នៃអគ្គីភ័យនេះ ៕




