គ្រោះថ្នាក់អាចកើតឡើង គ្រប់ពេលវេលា! ការយកកាត ប.ស.ស. តាមខ្លួន មានសារៈសំខាន់ណាស់ ។
ក្នុងករណីរាល់សមាជិក ប.ស.ស. ទាំងអស់ មានគ្រោះថ្នាក់ការងារសូម៖
- ទូរស័ព្ទបន្ទាន់ទៅលេខ ១២៨៦ ដើម្បីរាយការណ៍ និងទទួលបានការសម្របសម្រួល
- ត្រូវប្រញ៉ាប់បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬឯកជន ដែលនៅជិតបំផុត
- បើទៅមន្ទីរពេទ្យរដ្ឋ សូមសួររកភ្នាក់ងារ ប.ស.ស. និងបង្ហាញកាតសមាជិក ប.ស.ស. ដើម្បីទួលបានសេវាព្យាបាល ដោយមិនបង់ប្រាក់
- ករណីសង្គ្រោះបន្ទាន់ អាចទៅមន្ទីរពេទ្យ មិនមែនដៃគូ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត នោះអ្នកត្រូវបង់ថ្លៃ ព្យាបាលខ្លួនឯងជាមុន រួចស្នើសុំទូទាត់ មក ប.ស.ស. វិញតាមក្រោយ ។
តើអ្វីទៅជាការធានារ៉ាប់រង ផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ)?
- ការធានារ៉ាប់រង ផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ) គឺជាការធានាទៅលើ គ្រោះថ្នាក់ទាំងឡាយណា ដែលកើតឡើង ចំពោះកម្មករនិយោជិត ក្នុងពេលបំពេញការងារ ទាំងនៅកន្លែងធ្វើការផ្ទាល់ និងទាំងពេលធ្វើដំណើរ ទាំងទៅទាំងមកពីផ្ទះ ទៅកន្លែងធ្វើការ ដោយមិនវៀងទៅកន្លែងណាផ្សេង សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។