ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអនុញ្ញាតឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព ចូលជួបពិភាក្សាការងារ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងអនុញ្ញាតឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្ត្រ និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្រមទាំងសហការីមួយចំនួនទៀត ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញម៉ាស៊ីនផលិតទឹកអម្រឹត តាមរូបមន្តអ្នក វិទ្យាសាស្ត្រខ្មែរ សម័យចក្រភពអង្គរ។

លោកបណ្ឌិត ហេង ប៊ុនអ៊ី បានរកឃើញកំណប់ដ៏ មហាសាលអំពីរូបមន្ដផលិតទឹកអម្រឹត ថ្នាំអម្រឹត ក្នុងរជ្ជកាលសម័យអង្គរ និងជាអ្នកផលិតទឹកបាញ់ការពារមេរោគកូវីដ១-៩។ ទឹកភ្នំគូលែន ពិតជាទឹកអម្រិតដែល នៅពិភពលោកគ្មាននោះទេ គឺមានតែកម្ពុជាមួយគត់ លក្ខណៈបែបនេះធ្វើឲ្យកម្ពុជាអាចស្ដារសេដ្ឋកិច្ច ឡើងវិញបានយ៉ាងឆាប់រហ័ស តាមរយៈការទាញ យកផលប្រយោជន៍ពីទឹកភ្នំគូលែន ក្រោយជំងឺកូវីដ-១៩ រលាយរលត់បាត់ទៅ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានអនុញ្ញាត ឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញ ម៉ាស៊ីនផលិតទឹកអម្រឹតផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top