ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាតឲ្យបើករោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃ សមត្ថភាព និងប្រឡងបញ្ចប់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចឲ្យបើកដំណើរការឡើងវិញ នូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា បន្ទាប់ពីបានសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ ឬតាមអនឡាញ អស់មួយរយៈកាល ដើម្បីការពារការ រីករាលដាលកូវីដ១៩។

នេះបើយោងតាម សេចក្ដីជម្រាបជូន របស់ក្រសួងការងារ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ និងវិធានការ ការការងារខាងលើ ណែនាំរបស់ក្រសួង ដូចមានជូនភ្ជាប់ក្នុងឧសម្ព័ន្ធ។

ក្រសួងបញ្ជាក់បន្ថែមថា មុននឹងបើកដំណើរ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវជូនដំណឹង មកក្រសួង (អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ) ដើម្បីក្រុមការងារបច្ចេកទេស របស់ក្រសួងចុះ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ៕ ដោយ៖ធី លីថូ

To Top