ភ្នំពេញ៖ ក្រុមការងារយុវជន គណៈបក្សប្រជាជនកម្ពុជា (CPP) រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងជាប្រធានក្រុមការងារ យុវជន CPP រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក អមដំណើរ ដោយក្រុមការងារ យុវជនCPP រដ្ឋខូរូទ្បាដូ រួមមាន លោកឧកញ៉ា កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធាន ក្រុមការងារយុវជនCPP រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក កញ្ញា ហ៊ុន ចន្ទ័បុប្ឋា ទីប្រឹក្សាក្រសួងផែនការ និងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ , លោក ប្រាក់ ចាន់ឌឿន រដ្ឋលេខាធិការ ក្រសួងការងារ នឹងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ និងលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ រួមទាំងថ្នាក់ដឹកនាំ យុវជនCPP រដ្ឋខូរូទ្បាដូ ជាច្រើនរូបទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកនូវទ័យទាន គ្រឿងឧបភោគបរិភោគជាច្រើន នឹងថវិកា ចំនួន ៦លាន៥សែនរៀល ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តតេជោសិទ្ធារាម បានហ្លួង ដែលស្ថិតក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។




