ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូក សរុបលទ្ធការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ ក្រោមអធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀតចូលរួម នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមការតាមរបាយការណ៍ លទ្ធការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ បានឲ្យដឹងថា ជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្ន ការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវ ទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជា មានការថយចុះយ៉ាងគំហុក។
ជាក់ស្តែង ក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ ៥៣,៨៦% អ្នកជំនួញ៦៦,១០% ។
ជាមួយនោះ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញទៅ បរទេស ថយចុះ ៦២,១៦% និងពលករខ្មែរ ទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរ ទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%៕




