ព័ត៌មានជាតិ

ក្រសួងធម្មការ ឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដ បំពាក់ស្លាកលេខ ដោយប្រើឈ្មោះវត្ត

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានប្រគេន-ជូនដំណឹង ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយគ្រប់វត្តអារាម ឲ្យបញ្ឈប់ការប្រើប្រាស់ រថយន្ដដែលបំពាក់ ស្លាកលេខវត្ត មិនត្រឹមត្រូវ ដោយដាក់ឈ្មោះវត្តនៅលើរថយន្ដ ផ្ទុយនឹងស្មារតីនៃអនុក្រឹត្យស្ដីពី «ការចុះ បញ្ជីផ្ដល់បណ្ណសម្គាល់យានជិនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ»។

នាពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ក្រសួងធម្មការ និងសាសនា រៀបចំសេច ក្ដីជូនដំណឹង ទៅវត្តអារាមទាំងឡាយ ឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដ ដែលបំពាក់ផ្លាកលេខវត្តមិនត្រឹមត្រូវ ផ្ទុយនឹងស្មារតីនៃអនុក្រឹក្យ រួចរៀបចំបែបបទស្នើសុំចុះបញ្ជី ផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាក លេខសម្គាល់យានជំនិះ មកក្រសួងសាធារណការ។

យោងតាម សេចក្ដីប្រគេន-ជូនដំណឹង របស់ក្រសួងធម្មការ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បាន ឲ្យដឹងថា កន្លងមកមានករណី​ ប្រើប្រាស់ស្លាកលេខ ដោយដាក់ឈ្មោះវត្ត នៅលើរថយន្ដដែលផ្ទុយពីស្មារ តីនៃអនុក្រឹត្យស្ដីពី «ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជិនិះ និងបំពាក់ស្លាកលេខ សម្គាល់យានជំនិះ» ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ ស្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែម ផ្ទុយពីផ្លាកលេខចេញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

To Top