ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការនាំចេញអង្ករឲ្យបាន ១លានតោន នៅតែជាគោលដៅ អាទិភាពរបស់កម្ពុជា ខណៈជារៀងរាល់ឆ្នាំកម្ពុជា នៅសល់ស្រូវប្រមាណជិត ៦លានតោន។
