ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំកុំឲ្យពលរដ្ឋរៀបចំ ទទួលទេវតានៅថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហានាពេលខាងមុខ ព្រោះយើងបានរៀបចំទទួលទេវតា តាមផ្ទះរួចហើយ កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសាកន្លងទៅ ។
