ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយ ព័ត៌មាន លើកញ្ចក់ទូរទស្សន៍BTV សូមគោរពថ្លែងអំណរគុណ ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានយល់ព្រមស្ដាប់ ការបកស្រាយ និងបញ្ចប់ការភ័ន្តច្រឡំ ដោយក្ដីយោគយល់ ជុំវិញការចេញលិខិតព្រមាន ចំពោះលោក បណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអ៊ី ដោយសារការទទួល បានរបាយការណ៍ និងសេចក្ដីរាយការណ៍ មិនគ្រប់ជ្រុងជ្រោយពីមន្រ្តីថ្នាក់ក្រោម ។
លោក សយ សុភាព បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៣ ខែ កក្កដានេះថា “សូមគោរពអរគុណ លោក ពូ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង។ អ្វីៗ បានយល់គ្នាហើយ” ៕