ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅស្ដីការ ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបើកកិច្ចប្រជុំស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២០ សភាពការណ៍គ្រឿងញៀន ទាំងនៅក្នុងក្របខណ្ឌអន្ដរជាតិ និងក្នុងតំបន់នៅតែបង្ហាញឲ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគ នៅតែមានកំណើនខ្ពស់ពិសេស ទីផ្សាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ក្រាមម្សៅមានការកើនឡើងខ្លាំង ក្នុងពេលដែលដំណាំអាភៀន ក៏ដូចជា គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានការថយចុះគួរកត់សម្គាល ៕



