ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍សៅ សុខា ប្រកាសមេបញ្ជាការ អាវុធហត្ថខេត្តពោធិសាត់ថ្មី

ពោធិសាត់ ៖ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិសាត់ថ្មី ត្រូវបានប្រកាសអោយចូលកាន់ មុខតំណែង នាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ពីសំណាក់នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង លោកម៉ៅ ធនិន ប្រធានគណះបញ្ជាការឯកភាពខេត្ត និង ជាអភិបាលខេត្តពោធិសាត់ ។

នៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តពោធិសាត់ នាព្រឹកនោះ គេក៍សង្កេតឃើញមានការអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ប្រធានមន្ទីរស្ថាប័ននានា ក្នុងខេត្ត និង មន្ត្រីកងរាជអាវុធហត្ថ ជាច្រើនរូបទៀតផងដែរ។

យោងប្រកាសរបស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក សូ សុវណ្ណឌី ពីមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិសាត់ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិសាត់ ជំនួសលោកឧត្តមសេនីយ៍ត្រីអ៊ុក សុខុន អតីតមេបញ្ជាការ ដែលបានទទួលមរណះភាព។

នៅក្នុងពិធីនោះដែរក៍មានការប្រកាស អោយចូលកាន់មុខតំណែង នាយសេនាធិការ នៃកងរាជអាវុធហត្ថខេត្តពោធិសាត់ ជូនលោកវរសេនីយ៍ទោ ឌុច សម្ភស្សផងដែរ ៕

To Top