ព័ត៌មានជាតិ

សម្រាប់ឯកសារ ស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ នៅពេលជួបគ្រោះថ្នាក់ ការងារ

សម្រាប់ឯកសារស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ នៅពេលជួបគ្រោះថ្នាក់ ការងារ (ក្នុងករណីបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន) លោកអ្នកត្រូវភ្ជាប់រួមមាន៖
១. សំបុត្រចេញពីមន្ទីរពេទ្យ (មានការបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ)
២. ទម្រង់ទាមទារប្រាក់បំណាច់
៣. លិខិតអនុញ្ញាតច្បាប់ចេញដោយក្រុមហ៊ុន
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)
៥. ប័ណ្ណសមាជិក ប.ស.ស. (កាត ប.ស.ស.)

បញ្ជាក់៖ សម្រាប់សំបុត្រពេទ្យ ត្រូវបញ្ជាក់ ឱ្យបានច្បាស់​ ពីកាលបរិច្ឆេទនៃការចូលទៅសម្រាកព្យាបាល និងចេញពីមន្ទីរពេទ្យ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦។
សូមអរគុណ!

To Top