ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡា បានសម្រេច លើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ(បាក់ឌុប) សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ទៅថ្ងៃ២៧-២៨ ខែសីហា ឆ្នាំ២០២០វិញ។
នេះបើយោងតាម សេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
មូលហេតុនៃការលើកពេលគឺ ដោយសារ ចំថ្ងៃដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារ នៅថ្ងៃទី ១៧ ,១៨ ,១៩ ,២០ និង ទី២១ ខែសីហា ឆ្នាំ២០២០ ៕ ដោយ៖ធី លីថូ

