បរទេស៖ យន្តហោះចម្បាំងអាមេរិក ២ គ្រឿង បានហោះចូលជិតយន្តហោះ ដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿង ប្រកបដោយគ្រោះថ្នាក់ ដោយបណ្តាលឱ្យអ្នកបើក យន្តហោះអ្នកដំណើរនោះ ផ្លាស់ប្តូរកម្ពស់យ៉ាងលឿន ដើម្បីចៀសវាងការប៉ះទង្គិច ជាមួយយន្តហោះ F-15 របស់អាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មានរបាយការណ៍លេចចេញ នៅក្នុងបណ្តាញសារព័ត៌មានអ៊ីរ៉ង់ថា យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍ Mahan Air មួយគ្រឿងត្រូវបានស្ទាក់ ដោយយន្តហោះចម្បាំងអាមេរិក ២គ្រឿង ខណៈពេលកំពុងធ្វើដំណើរពីទីក្រុងតេហេរ៉ង់ ទៅ Tehran ទៅ ទីក្រង បេរូត ប្រទេស លីបង់។
បញ្ជាការកណ្តាលអាមេរិក ក្រោយមកបាននិយាយថា យន្តហោះចម្បាំង F-15 របស់អាមេរិកបានស្ទាក់យន្ដហោះ ដោយរក្សាចម្ងាយសុវត្ថិភាពប្រហែល ១.០០០ ម៉ែត្រ (ជាង ៣.២៨០ ហ្វីត) ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធានាសុវត្ថិភាពនៃ មូលដ្ឋានកងកម្លាំងចម្រុះដឹកនាំ ដោយអាមេរិកនៅស៊ីរី។
ជាមួយគ្នានោះដែរ អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានបញ្ជាក់ថា អ្នកដំណើរមួយចំនួន បានរងរបួសនៅពេលដែល យន្តហោះព្យាយាមបញ្ចៀសការ ប៉ះទង្គិចជាមួយយន្តហោះអាមេរិក។
ក្រោយមកអ៊ីរ៉ង់បានដាក់ពាក្យបណ្តឹង ជាមួយអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ICAO) ជុំវិញសកម្មភាពរបស់ កងទ័ពអាកាសអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា