ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង សុខាភិបាល៖ លទ្ធភាពនៃការ ចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាច មេីលរំលងបានឡេីយ​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអញពាវនាវទៀត​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។

លោកស្រី បានឱ្យមជ្ឈមណ្ឌលព័ត៌មាមដើមអម្ពិល  ដឹងបន្ថែមថា “  ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រេីនណាស់​  ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ?   ដូច្នេះ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកេីតមានគ្រប់ពេលវេលា​  គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។  សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ។ “

លោកស្រី អ្នកនាំពាក្យ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។  

ដោយ សយ សុភា

To Top