ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុហាក់បីដូចជា មានការមានការអាប់អួរ មានផ្គររន្ទះ រីឯព្រះភារុណក៏បានបង្អោទឹកភ្លៀងយ៉ាងសន្ធឹក ធ្វើឲ្យតំបន់មួយចំនួន មិនថារាជធានី-ខេត្ត រងការលិចលុងភូមិដ្ឋាន ផ្ទះសំបែង យ៉ាងធ្ងន់ធ្ងរ ។ នេះគឺជាគ្រោះធម្មជាតិដែលជាហេតុមនុស្សនៅគ្រប់មជ្ឈដ្ឋានមិនអាចគេចផុតនោះទេ ។ យ៉ាងណា បើក្រឡេកមើលក្នុងសង្កាត់ព្រៃសរវិញ មានតំបន់មួយចំនួនរងគ្រោះធ្ងន់ធ្ងរផងដែរ ។ យ៉ាងណា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំសង្កាត់និងមន្ត្រីក្រោមឪវាទ ក៏បានចាត់វិធានការបន្ទាន់ ធ្វើការពិនិត្យប្រព័ន្ធធារាសាស្រ្ត និងគោលដៅដែលអាចជម្លៀសទឹកអោយបានទាន់ពេល ជូនពលរដ្ឋ។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសរ ក៏បានឲ្យផងដែរថា ទីតាំងភូមិ និងផ្លូវនានាដែលទទួលរងការលិចលុងដោយសារជំនន់ទឹកភ្លៀង លោកបានដាក់គ្រឿងចក្រដើម្បីធ្វើការឈូសឆាយបើកផ្លូវទឹក និងធ្វើការស្តារលូមួយចំនួនកក់ស្ទះ ដោយដីនិងសម្រាម ធ្វើឲ្យទឹកចាលហូរមិនទាន់ ជាហេតុធ្វើឲ្យមានការកក់ស្ទះលិចលុង ។
ជាមួយសកម្មភាពញើសដាប់ខ្លួន របស់លោកចៅសង្កាត់សម្បុរស្រអែម រូបនេះ លោកបានណែនាំ ភ្លាមៗដល់ម្ចាស់អាជីវកម្មដីឡូតិ៍ អាជីវកម្មរថយន្តដឹកដី និងអាជីវកម្មដទៃទៀតដែលចរាចរនៅលើដងផ្លូវត្រូវមានទំនួលខុសត្រូវ មិនត្រូវឲ្យដីធ្លាក់រាយពាយ ធ្វើឲ្យខូចសោភ័ណភាពផ្លូវ ហើយពេលភ្លៀងម្តងៗ ដីអស់នោះប្រាកដជានិងហូរចូលប្រព័ន្ធលូធ្វើឲ្យលូស្ទះហូរមិនបានលឿនល្អ ។ មួយវិញទៀតលោកទទូចស្នើអាជីវកនៅតាមដងផ្លូវ ក៏ដូចជាអ្នកដំណើរ សូមរក្សាឲ្យបាននូវសន្តាបធ្នប់កុំបោះចោលសម្រាមប៉ាតណាប៉ាតណី ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថាន និងភាពយើងទាំងអស់គ្នា ៕




