ភ្នំពេញ ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការលើកឡើងថា លោក មិញ សុធីវណ្ណ ជាអ្នកលេងភ្លេង បានឆ្លងជំងឺកូវីដ១៩។
លោកស្រីអ្នកនាំពាក្យលើកឡើង ក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា “ខ្ញុំសូមច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ ។ មិនមានករណីបែបនេះឡើយ ហើយក្រសួងតែងតែផ្តល់បច្ចុប្បន្នភាព ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដោយភាពជាក់លាក់ និងមានតម្លាភាព”។
លោកស្រីបានស្នើអាជ្ញាធរ មានសមត្ថកិច្ច ជួយចាត់ការលើជន បំពុលសង្គមនេះផងដែរ។
បើតាមព័ត៌មានក្រៅផ្លូវការ ពីក្មួយបង្កើតរបស់លោក មិញ សុធីវណ្ណ អ្នកលេងភ្លេង គឺគាត់បានឆ្លងជំងឺកូវីដ ពីប្រពន្ធគាត់ ដែលទើបមកពីអាមេរិកថ្មីៗនេះ ៕