ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី។
ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ (Covid19) ដើម្បីឆ្លើយតបតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕











